នាយក្រូច ទើបបាត់បង់ក្មួយស្រីជាទីស្រឡាញ់កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ដំណឹងនេះ ត្រូវបានលោកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកគាំទ្រលោករាប់ពាន់នាក់បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកនូវមរណៈទុក្ខនេះ។
នាយក្រូច និយាយថា ក្មួយស្រី ខុន ធីតា បានលាអ្នកទាំងអស់គ្នាគ្មានថ្ងៃវិលត្រឡប់ ហើយលោកក៏ឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ក្មួយស្រីសូមទៅឲ្យបានដល់ឋានទីស្ងប់សុខ ដោយកុំបារម្ភពីម៉ាក់-ប៉ារបស់ក្មួយឡើយ។
តាមរយៈបណ្ដាញសង្គមដដែលនេះ នាយក្រូច ក៏បានបញ្ជាក់ថា ក្មួយស្រីរបស់លោក បានស្លាប់ដោយសារជំងឺរលាកតម្រងនោម។ ចំពោះអាការ ឬសកម្មភាពដែលក្មួយស្រីបានធ្វើមុនពេលកើតជំងឺនេះ មិនទាន់ត្រូវបានលោកទម្លាយចេញនៅឡើយទេ។
