ក្តៅៗ!! មុននេះបន្តិច «ព្រះអង្គ ចាន់ មុន្នី» បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុក...

 




(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។


ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។


មន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ ហាក់ ឧត្តម។


ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។


ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន ចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាឈ្នាន់ បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕

Name

News,6,
ltr
item
Kh-News.Online: ក្តៅៗ!! មុននេះបន្តិច «ព្រះអង្គ ចាន់ មុន្នី» បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុក...
ក្តៅៗ!! មុននេះបន្តិច «ព្រះអង្គ ចាន់ មុន្នី» បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុក...
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXG0WFk4gLgp9Wd-7gYrYCeESl31OZn-AZ-hgOxl2rI_lGytCui5nZV782YTCBD0KPsuNkI-SRnwZ0vUaI7nt6rTy_by52W_9wozZYbKfUQKHD-mpjht6TnEd6uKSkvKQrzMmwCCYrwGekhMI4gZGVHMRnE2kz_tSTbqJAFoiKkn0Gznjsc7OELH8uLU/w640-h360/maxresdefault%20(1).jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXG0WFk4gLgp9Wd-7gYrYCeESl31OZn-AZ-hgOxl2rI_lGytCui5nZV782YTCBD0KPsuNkI-SRnwZ0vUaI7nt6rTy_by52W_9wozZYbKfUQKHD-mpjht6TnEd6uKSkvKQrzMmwCCYrwGekhMI4gZGVHMRnE2kz_tSTbqJAFoiKkn0Gznjsc7OELH8uLU/s72-w640-c-h360/maxresdefault%20(1).jpg
Kh-News.Online
https://sabay-news-online.blogspot.com/2024/03/blog-post_2.html
https://sabay-news-online.blogspot.com/
http://sabay-news-online.blogspot.com/
http://sabay-news-online.blogspot.com/2024/03/blog-post_2.html
true
4985801652429325137
UTF-8
View All Posts Not Found any Posts View More Posts Read More Reply Cancel reply Delete By Home PAGES POSTS View All Posts Related Posts: Category ARCHIVE ALL POSTS Sorry, the page you are looking is can not be found! Back to Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago Followers Follow THIS CONTENT IS PREMIUM Share to Unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy