ស្រ្តីជនសង្ស័យដែល ឃុំខ្លួនបណ្តោះអាសន្ននោះឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក បានឃាត់ខ្លួនស្រ្តីជនសង្ស័យខាងលើ នៅមុខផ្ទះរបស់ខ្លួន បន្ទាប់ពីបានវាយនឹងដៃ ព្រមទាំងប្រើដែកតម្ពក់ព្យួរខោអាវ វាយលើកូនស្រីចិញ្ចឹមរបួសពេញខ្លួននិងនៅលើផ្ទៃមុខ។
