ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីនាយ ពែកមី ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះប្រចាំស្រុកខ្មែរបានបង្ហោះរូបថតដេកពេទ្យជាច្រើនសន្លឹក នៅក្នុងស្ថានភាពស្លេកស្លាំង មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ ។
មិនត្រឹមតែបង្ហោះរូបថតដេកពេទ្យនោះទេ នាយ ពែកមី ក៏បានភ្ជាប់មកជាមួយនិងសារបែបនេះផងដែរថា ៖ «សូមបងប្អូន ប្រយត្ន៍ជាមួយនឹងជំងឺគ្រុនឈាមទាំងអស់គ្នា វាឆ្លងតាមរយ:មូសខ្លាខាំ ខ្ញុំឈឺ4ថ្ងៃហេីយ ប្រហែល7ថ្ងៃទេីបបានធូ អការ: រងាញាក់ខ្លាំង អស់កម្លាំង ឈឺស្រកៀពេញខ្លួន ឈឺក្បាល ក្តៅមុខក្តៅមាត់…អគុណលោកតាបានមកសួសុខទុក្ឌ » ។
បន្ទាប់ពីបានឃើញនាយ ពែកមី បង្ហោះសារបែបនេះហើយធ្វើឲ្យហ្វេនៗរបស់លោកជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ ៕
